លឿនពេកហើយប្អូនស្រី បងទទួលយកអត់បានទេ ប្អូនស្រីលាទៅទាំងក្មេងខ្ចីពេកហើយ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព យុវតីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Tā Ft Yœü ដែលបានទទួលមរណភាពនៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះ ដោយសារតែកេីតដុំគីសក្នុងក្រពះ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ខាត់៚ លីណា៚ ត្រូវជាសាច់ញាតិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ថា៖ «លឿនពេកហើយប្អូនស្រី បងទទួលយកអត់បានទេ ប្អូនស្រីលាទៅទាំងក្មេងខ្ចីពេកហើយ។
សូមវិញ្ញាណក្ខន្ធប្អូនទៅឱ្យបានសុខ ជាតិក្រោយសូមប្អូនមានអាយុវែង R.I.P ។ ប្អូនទៅចោលបងរហូតហើយ បើមានជាតិក្រោយសូមកុំឱ្យប្អូនអាយុខ្លីដូចជាតិនេះទៀតណាប្អូនស្រីសម្លាញ់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។