បណ្តាំចុងក្រោយរបស់ តារាសម្ដែង អៀង ចេនឡា មុនពេល ស្លា. ប់ ធ្វេីឲ្យមហាជនមានការស្រណោះកាន់តែខ្លាំង ដោយលោកបាននិយាយបែបនេះថា
លោក អៀង ចេនឡា សិល្បករជើងចាស់ពហុជំនាញដែលជាតារាចម្រៀង និងតារាកំប្លែងមួយរូបទទួលបាននូវការគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនជាច្រេីន ពេលនេះលោកបានទទួលមរណភាពហេីយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែជំងឺប្រចាំកាយ(រលាក ស្រោ ម ខួ. រ )។
ក្នុងនោះដែរ ឃេីញថាមានហ្វេនៗអ្នកគាំទ្ររួមទាំងមិត្តៗក្នុងសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដ៏អកុសលនេះ ដែលត្រឹមតែរយៈពេលដ៏ខ្លីសោះត្រូវបាត់ បង់ មនុស្សជាទីស្រលាញ់ ធ្វេីឱ្យគ្រប់ៗគ្នាស្ទើរតែទទួលយកមិនបាននោះទេ។
យ៉ាងណាមិញ កាលពេលនៅរស់ លោក អៀង ចេនឡា ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ជាមួយតារាញូស៍ ដោយបានរៀបរាប់ពីស្ថានភាពជំងឺរបស់ខ្លួនមុនពេលធ្លាក់ខ្លួនឈឺ ទន្ទឹមនឹងនេះ រូបលោកក៏មានជាពាក្យពេចន៍មួយចំនួនផងដែរ ផ្តាំផ្ញេីដល់បណ្ដាប៉ុស្តិ៍ទូរទស្សន៍ និងផលិតករកម្មវិធីផ្សេងៗមេត្តាជួយផ្តល់ឱកាសដល់សិល្បករ សិល្បការិនី ចាស់ៗផង ដេីម្បីឲ្យពួកគាត់បានទទួលថវិកាខ្លះយកមកដោះស្រាយបញ្ហាជីវភាព និងសុខភាព។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម