ហួសចិត្ត ម្តាយ Tangmo សួរ Gatick ហេតុអ្វីមិនលោតទៅជួយ Tangmo ពេលធ្លាក់ទូក នាងបែរជាឆ្លេីយយ៉ាងនេះទៅវិញ
ករណី ស្លា.ប់ របស់តារាសម្ដែង Tangmo Nida បានធ្វេីឲ្យមហាជនថៃជាច្រេីនមានការរន្ធត់ចិត្តជាខ្លាំង និងបានចាត់ទុកដំណឹងដ៏ក្រៀមក្រំនេះជាការបាត់បង់នូវសិល្បការិនីម្នាក់ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាពក្នុងការសម្ដែងយ៉ាងបុិនប្រសប់ ដែលពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់។
យ៉ាងណាមិញ នៅថ្ងៃទី០១ ខែមីនា ជាពេលដែល Gatick អ្នកចាត់ការរបស់ Tangmo បានទៅក្រាបសំពះសុំខមាទោសម្តាយរបស់នាង រូបគាត់ក៏បានចោទសួរសំនួរជាច្រេីនទៅកាន់ Gatick ថា ហេតុអីបានជាមិនដឹងថា Tangmo ទៅបត់ជេីង ឬក៏នោមនៅទីណា? អ្នកមេីលថែ Tangmo ក្នុងតួនាទីជាអ្វីឲ្យប្រាកដ? ហេតុអ្វីមិនលោតទៅជួយ Tangmo ពេលធ្លាក់ទូក? ហេីយមានរឿងម៉េចមិនទាក់ទងមកសោះ មានអីលាក់បាំងអត់?
ភ្លាមៗនោះ នាង Gatick ក៏បានឆ្លេីយតបទៅកាន់ម្តាយ Tangmo វិញថា រូបនាងមានតួនាទីជាមិត្តភក្ដិផង និងអ្នកចាត់ការផង តែពេលដែលទៅចុះទូក គឺលក្ខណៈបែបមិត្តភ័ក្ដិ មិនមែនអ្នកចាត់ការទេ ចឹងហេីយនាងមានសិទ្ធិក្នុងការដេីរកំសាន្តមេីលទេសភាព។ បន្ថែមទៀតនោះ Gatick បានប្រាប់ម្តាយ Tangmo ថាចង់ឲ្យ Tangmo ទៅពន្យល់សប្ដិម្តាយផ្ទាល់ ហេីយអធិប្បាយឲ្យម្តាយនាងស្តាប់ដោយខ្លួនឯង»។
គួររំលឹកថា តារាសម្តែងស្រីថៃ Tangmo Nida បានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តការស៊េីបអង្កេតរកការពិត។