មិនស្មានថា Tangmo តែងតែគិតបារម្ភដល់ Gatick អ្នកចាត់ការរបស់ខ្លួនបែបនេះសោះ
ករណី ស្លា. ប់ របស់តារាសម្តែងស្រីថៃ Tangmo Nida នៅតែជាព័ត៌មានទំព័រមុខដែលមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការទន្ទឹងរង់ចាំពីមហាជនជាច្រេីនទាក់ទងនឹងមូលហេតុដែលបានធ្វើឲ្យរូបនាងបានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ ឃេីញថារហូតមកដល់ពេលនេះមានករណីសង្ស័យជាច្រើន ដែលជាប់ពាក់ព័ន្ធទៅនឹងបុគ្គលទាំងអស់នៅលេីទូកជាមួយតារាសម្ដែងស្រីថៃដ៏ល្បីរូបនេះ ខណៈដែលសមត្ថកិច្ចជំនាញកំពុងបន្តការស៊េីបអង្កេតដេីម្បីវែកមុខរកជនល្មេីសយកមកផ្តន្ទាទោសទៅតាមច្បាប់។
យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ អេនណាដែលជាមិត្តភក្ដិរបស់ Tangmo បានធ្វេីការរៀបរាប់អំពីទឹកចិត្តរបស់តារាសម្តែងស្រីរូបនេះ គឺតែងតែគិតដល់ Gatick អ្នកចាត់ការរបស់ខ្លួន ខណៈពេលមួយ រូបនាងមិនសូវមានលុយនោះទេ ដោយនាងបានឲ្យអេនណា មេីលលុយក្នុងបញ្ចី រួចក៏បានប្រាប់មកកាន់នាងថា ទោះជាយ៉ាងណាខ្លួននឹងអោយប្រាក់ខែដល់ Gatick ជាធម្មតា មិនឲ្យមិត្តភ័ក្ដិមានការខ្វះខាតព្រោះតែខ្លួនឡេីយ បេីទោះបីជារូបនាងអត់អីញាំក៏ដោយ។