សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខដល់គ្រួសារ ស ព លោក អៀង ចេនឡា និងបានចូលជាបច្ច័យបុណ្យចំនួន
លោក អៀង ចេនឡា សិល្បករជើងចាស់ពហុជំនាញដែលជាតារាចម្រៀង និងតារាកំប្លែងមួយរូបទទួលបាននូវការគាំទ្រច្រើនពីមហាជន ពេលនេះលោកបានទទួលមរណភាពហេីយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែជំងឺប្រចាំកាយ(រលាកស្រោមខួរ)។ ក្នុងនោះដែរ ឃេីញថាមានហ្វេនៗអ្នកគាំទ្ររួមទាំងមិត្តៗក្នុងសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដ៏អកុសលនេះ ដែលត្រឹមរយៈពេលដ៏ខ្លីសោះត្រូវបាត់ បង់ មនុស្សជាទីស្រលាញ់ ធ្វេីឱ្យគ្រប់ៗគ្នាស្ទើរតែទទួលយកមិនបាន។
យ៉ាងណាមិញ បេីតាមការបង្ហោះពីលោក អុឹម ជីវ៉ា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២ នេះ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន សម្តេចក៏បានចាត់ចែងឲ្យឯកឧត្តម កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ឲ្យក្រុមការងារដែលតំណាងដោយ ឯកឧត្តម សេង ឌីលីន សមាជិកក្រុមលេខាសម្តេចតេជោ និងជាជំនួយការឯកឧត្តមកិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាំយកអំណោយ និងថវិការរចូលរួមពិធីបុណ្យ ស ព តារាកំប្លែង លោក អៀង ចេនឡា ដែលទទួលមរណភាពដោយជំងឺរលាកស្រោមខួរ ដែលធ្វើពិធីបុណ្យនៅគេហដ្ឋាន ភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។
ឯកឧត្តម សេង ឌី លីនក៏នាំពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃ ស ព របស់តារាសម្តែង លោក អៀង ចេនឡា ដែលបាត់បង់ប្អូន បាត់បង់កូន និងបាត់បង់មនុស្សជាទីស្រលាញ់ទៅលែងវិលមកវិញជារៀងរហូត និងជាការបាត់បង់សិល្បករមួយរូបដ៏ឆ្នើមផងដែរ។ អំណោយដែលសម្តេចប្រគល់ជូនតាមរយៈ ឯកឧត្តម សេង ឌីលីនរួមមាន 1. ថវិការ 5000$ 2. អង្ករ 200គីឡូ 3. ប៊ីចេង 5 គីឡូ 4.ទឹកត្រី២យួ 5.ទឹកសុីអុីវ២យួរ 6.ត្រីខ១កេស 7.ទឹកក្រុច១០កេស8.មី១០កេស 9.ទឹកសុទ្ធ ១០កេស។