កាន់តែស្រណោះ នេះជាសកម្មភាពវីដេអូចុងក្រោយបង្អស់មុនពេល ស្លា.ប់របស់ Tangmo ដែលរូបនាងបាន
ករណីស្លា ប់របស់តារាសម្តែងស្រីថៃ Tangmo Nida នៅតែបន្តផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការទន្ទឹងរង់ចាំពីមហាជនជាច្រេីនទាក់ទងនឹងមូលហេតុដែលបានធ្វើឲ្យរូបនាងបានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសា ក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរយៈពេលជិត២ថ្ងៃ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ ឃេីញថារហូតមកដល់ពេលនេះមានករណីសង្ស័យជាច្រើន ដែលជាប់ពាក់ព័ន្ធទៅនឹងបុគ្គលទាំងអស់នៅលេីទូកជាមួយតារាសម្ដែងស្រីថៃដ៏ល្បីរូបនេះ ខណៈដែលសមត្ថកិច្ចកំពុងបន្តការស៊េីបអង្កេតយ៉ាងស្វិតស្វាញដេីម្បីស្វែងរកការពិត ថាតើជាករណីឧបទ្ទវហេតុ ឬក៏យ៉ាងណានោះ។
យ៉ាងណាមិញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះដែរ ទូរទស្សន៍ប៉ុស្ថិ៍លេខ៣ថៃ បានធ្វើការចាក់ផ្សាយនូវវីដេអូដែលជាសកម្មភាពចុងក្រោយបង្អស់របស់ Tangmo ដោយរូបនាងបានលេីកកែវស្រាក្រេប និងបានច្រៀងរួមទាំងធ្វើកាយវិការទៅតាមបទចម្រៀងដែលបានចាក់ ដែលធ្វើឱ្យគ្រប់គ្នាមានការស្រណោះកាន់តែខ្លាំង។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម