ជីវិតផុយស្រួយម្លេះ ម្តាយឪពុកខំចិញ្ចឹមតាំងពីតូចដល់ធំ មិនគួរណាមកបាត់បង់ជីវិត ដោយសារតែរឿងបែបនេះសោះ
បន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ឈ្មោះ ជា សារ៉ាត់ អាយុ ១៦ឆ្នាំ ត្រូវបានក្មេងទំនេីងមួយក្រុមមានគ្នាប្រមាណជាង ១០នាក់ បានព្រួតគ្នា វា យ បណ្តាលឲ្យរង រ បួស ធ្ងន់ និងក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានជិត ១០ថ្ងៃរួចមក ក៏បានទទួលអនិច្ចកម្មនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ព្រមទាំងបានទទូចដល់សមត្ថកិច្ចជួយរកយុត្តិធម៌វែកមុខជន បង្ក យកមកផ្តន្ទាទោសតាមច្បាប់។
ក្នុងនោះដែរ ប្រភពពីម្តាយដែលមានគណនីហ្វេសប៊ុកឈ្មោះ พลอย พลอย បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ថា៖«ម៉ាក់ទទួលយកមិនបានទេកូនប្រុស ហេតុអីអាយុខ្លីម្លេះ ម៉ាក់សូមជូនពរឲ្យគ្រប់ៗជាតិកូនមានអាយុវែងណាកូនប្រុសសំលាញ់»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ JU Lee ត្រូវជាបងស្រីបានសរសេរថា៖«ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ បងនឹកប្អូនណាស់ នឹកណាស់ប្អូនប្រុសបង បងនិងប៉ានៅឆ្ងាយណាស់បានតែជូនដំណើរប្អូនពីចម្ងាយ បងនៅចងចាំមិនភ្លេចប្អូនប្រុស នឹងឃើញរឿងចាស់កាលយើងនៅក្មេង យើងនៅជិតគ្នាឈ្លោះគ្នារាល់ថ្ងៃ ម៉េចឥលូវអូនឯងទៅចោលបងចឹង បងមិនចង់ជឿទេ បើមានពិតសូមឲ្យយើងកើតមកជាបងប្អូននឹងគ្នាទៀត»។
សូមទស្សនាវីដេអូខាងក្រោម