សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់ដែលកាន់ខាងផ្នែករៀបចំឆាក ត្រូវបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ VaRy NaVa បានចែករំលែកនូវដំណឹង ដ៏ក្រៀមក្រំមួយ ខណៈដែលប្ដីរបស់គាត់ មានឈ្មោះ ចាន់ណា ណាវ៉ា បម្រេីការងារជាអ្នក កាន់ខាងផ្នែករៀបចំឆាក ហេីយត្រូវជាប្អូនប្រុសបង្កេីត ផលិតករ ចាន់ណា រ៉ូណាន បានជួបគ្រោះ អកុសល រហូតបាត់បង់ជីវិត ចាកចោលកូនស្រី និងប្រពន្ធកំពុងពរពោះ ទាំងវ័យក្មេង គឺដោយសារតែគ្រោះ ថ្នាក់ ចរាចរណ៍ ពិតជាគួរឱ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ បេីយោងតាមរយៈការបង្ហោះរបស់ម្ចាស់គណនីខាងលេី បានសរសេរប្រាប់ឱ្យដឹងថា៖”ទទួលយកមិនបានទេ វាលឿនពេកហើយ ហេតុអ្វីបានជាទេវតាធ្វើបាបខ្ញុំម្លេះ បងមិនទាន់បានឃើញមុខកូនយើងផង មិចក៏បងដាច់ចិត្តទៅចោលអូននិងកូនបែបនេះ ក្រោកឡើងវិញមក អូនទទួលយកមិនបានទេ ពេលនេះបងសម្រាកហើយ បងលេងហត់ហើយ”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខ ន្ធ ស.ព ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។