លទ្ធផលចេញហេីយ កោសល្យវិច័យរបស់តារាសម្ដែងស្រីថៃ Tangmo Nida ដែលមូលហេតុនៃការ ស្លា. ប់ គឺ
ដូចដែរប្រិយមិត្តមួយចំនួនបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានតារាសម្តែងស្រីថៃ Tangmo Nida បានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាអស់រយៈពេល ២ថ្ងៃ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសាក ស ព ត្រូវបានរកឃេីញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានសភាពហេីមមេីលលែងចង់ស្គាល់។
យ៉ាងណាមិញ បេីយោងតាមលទ្ធផលពីវិទ្យាស្ថានស្រាវជ្រាវកោសល្យវិច័យទៅលេីសា ក ស ព របស់ តារាសម្តែងស្រីថៃដ៏ល្បីរូបនេះ Tangmo Nida បានមានការសន្និដ្ឋានឲ្យដឹងយ៉ាងដូច្នេះថា មិនមានស្លាកស្នាមលេីខ្លួនប្រាណគួរឲ្យកត់សម្គាល់នោះទេ គឺថប់ដង្ហេីមដោយសារ ល ង់ ទឹក
ចំណែកឯខ្សាច់ជាច្រេីនត្រូវបានរកឃេីញនៅក្នុងសួត ដែលត្រូវបានគេរំពឹងថា សាក ស ព ត្រូវបានលិចដល់បាតទន្លេ មួយវិញទៀតនោះ សភាព សាក ស ព ក៏មានរង របួ ស នៅត្រង់ភ្លៅផ្នែកខាងឆ្វេងផងដែរ ដែលនេះទំនងជាសញ្ញាដែលបង្កឡេីងដោយការប៉ះទង្គិចទៅនឹងក្បាលម៉ាស៊ីនទូក។