លឿនពេកហេីយ យេីងជួបគ្នារាល់ថ្ងៃរាប់អានគ្នាដោយទឹកចិត្ត តែពេលនេះពួកម៉ាកលាទៅរហូតហេីយ
ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hyunjin TU ដែលបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ វេលាម៉ោង ១១យប់ នៅតាមបណ្ដោយផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sovan Phanha Tork ដែលត្រូវជាមិត្តភ័ក្ដិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍សោកស្ដាយបំផុតថា៖ «សូមទៅឱ្យបានសុខពួកម៉ាក លឿនពេកហេីយ យេីងជួបគ្នារាល់ថ្ងៃរាប់អានគ្នាដោយទឹកចិត្ត តែពេលនេះពួកម៉ាកលាទៅរហូតហេីយ ពួកយេីងនឹងចងចាំជានិច្ចនូវអនុស្សាវរីយ៍ល្អៗ»។
ប្រភពពីគណនីហ្វេសប៊ុក Sarun Veasna បានសរសេរថា៖«ពេលវេលាពិតជាលឿនណាស់ គ្នាទទួលយកមិនបានទេពួកម៉ាក សូមព្រលឹងសម្លាញ់ បានទៅកាន់សុគតិភព កុំបីខាន»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។