នារីវ័យក្មេងម្នាក់ យំសោកបោកខ្លួនដេីរមកលេីស្ពានជ្រោយចង្វារបម្រុងលោ ត ទឹក ដោយសារតែមូលហេតុ
ភ្នំពេញ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចលេីស្ពានជ្រោយចង្វារ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីនារីដ៏ស្រស់ស្អាតម្នាក់បានយំសោកបោកខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ រួមនឹងអ្នកសារព័ត៌មានជាច្រើនបាននាំគ្នាឈប់ចុះមកជួយឃាត់ និងបានជួយលួងលោមដល់រូបនាងកុំឲ្យគិតខ្លី។
បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីវ័យក្មេងរូបនេះឈ្មោះ និច្ច អាយុ ១៨ឆ្នាំ មានក្តីកង្វល់ចិត្តជាខ្លាំងដោយសារតែគូស្នេហ៍បានសុំបែកផ្លូវគ្នា រួចទៅទាក់ទងនឹងមិត្តភក្តិរបស់នាង ទេីបទ្រាំមិនបានក៏បានដេីរមកកាន់ទីតាំងកេីតហេតុនេះ ដេីម្បីបម្រុងនឹងលោ ត ទឹក បញ្ចប់ ជីវិត តែម្តង។
ក្នុងនោះផងដែរ មហាជនជាច្រើនសម្តែងនូវការហួសចិត្តជាខ្លាំងចំពោះនារីវ័យក្មេងរូបនេះដែលមិនគួរណាមកគិតខ្លីដោយសារតែមនុស្សប្រុសម្នាក់ ទាំងដែលឪពុកម្ដាយខំបីបាច់ចិញ្ចឹមតាំងពីតូចរហូតធំដឹងក្តី និងមានរូបសម្រស់ស្រស់ស្អាតថែមទៀតនោះ ដែលពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់។
សូមទស្សនាវីដេអូខាងក្រោម