លឿនខ្លាំងណាស់ បងមិនអាចទទួលយកបានទេ មនុស្សល្អចេះគោរពចាស់ទុំ សូមវិញ្ញាណក្ខន្ធប្អូនទៅសុគតិភព
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព បុរសម្នាក់ឈ្មោះ ឃុត ធនរិទ្ធិ ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ វេលាម៉ោង ៤:០០នាទីព្រឹក ក្នុងជន្មាយុ ២៦ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ កម្មវិធីបុណ្យនឹងប្រារព្ធនៅផ្ទះលេខ៥ច ផ្លូវហេងមានជ័យ បុរីហេងមានជ័យ៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ គីសាន់ រ៉ៃយ៉ា ត្រូវជាបងប្រុសបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ថា៖«លឿនខ្លាំងណាស់ បងមិនអាចទទួលយកបានទេ មនុស្សល្អចេះគោរពចាស់ទុំទៅលឿនម៉្លេះ R.I.P សូមវិញ្ញាណក្ខន្ធប្អូនទៅសុខគតិភព
ជាតិទៅមុខសូមឱ្យបានអាយុវែងជាងហ្នឹងណាអាប្អូនសំលាញ់ចិត្តបង បងស្ទើរមិនជឿហួសនិយាយ បងប្រដៅប្រាប់អោយស្រក់គីឡូឯងមិនព្រមស្ដាប់បងទេ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។