ប្អូនទទួលយកមិនបានទេបងស្រីសម្លាញ់ សូមទៅឲ្យបានសុខណាបង កើតជាតិក្រោយកុំឱ្យអាយុខ្លីទៀតអី
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Je Je Øñ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែជំងឺប្រចាំកាយជាច្រើនមុខ(បេះដូង និងជំងឺសួត)។
យ៉ាងណាមិញ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Ly AnNa បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងដោយមានខ្លឹមសារថា៖«R.i.p បងស្រីសំម្លាញ់ សូមឱ្យបងទៅបានសុខណាបង កើតជាតិក្រោយកុំឱ្យអាយុខ្លីទៀតអី ប្អូនទទួលយកមិនបានទេ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ កញ្ញា រ៉ាវុធ ដែលត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖«សូមចូលរួមរំលែកទុក្ខគ្រួសារនៃ ស ព ទៅឱ្យបានសុខណាឯង ហត់យូរហើយ សម្រាកចុះ នៅក្មេងណាស់ មិនគួរណាអាយុខ្លីបែបនេះទេ មានកំណើតកើតភពជាមនុស្សនៅជាតិក្រោយ សូមឱ្យអាយុវែង នៅដល់ចាស់»។