សូមចូលរួមរំលែកទុក្ខផង នារីដ៏ស្រស់ស្អាតម្នាក់បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ នារីម្នាក់ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sothea Hy ដែលត្រូវជាពូបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«សូមក្មួយទៅឲ្យបានស្ងប់សុខចុះ កើតជាតិក្រោយសូមបានអាយុវែង សូមបងប្អូនប្រយ័ត្នចំពោះការបើកបរតាមដងផ្លូវ ព្រោះគ្រោះថ្នាក់មើលមិនឃើញទេ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ បូរ៉ា ស្រីមុំ ត្រូវជាមីងបានសរសេរថា៖«ស្ដាយគ្មានពាក្យនិយាយទេក្មួយមីង សូមក្មួយទៅឱ្យបានសុខ កើតជាតិណាៗកុំឱ្យអាយុខ្លីដូចជាតិនេះ វឿន រ៉ានី»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។