បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ អ្នកនាង ដេត ម៉ាលីណា ក៏បានចេញមុខបកស្រាយបែបនេះថា
ភ្នំពេញ៖ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាក range rover ដែលគេស្គាល់ថាជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា ប៉ះគ្នាជាមួយនឹងម៉ូតូមួយគ្រឿង បុកចំផ្នែកខាងឆ្វេងកង់ក្រោយរថយន្តបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ស្ថិតនៅតាមនិងបណ្ដោយផ្លូវ 214 កែងនឹងផ្លូវ 51 ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ។
មួយសន្ទុះក្រោយមកលោក ឌួង ឆាយ ក៏បានស៊ែរព័ត៍មាននោះ និងបានភ្ចាប់សារថា «មួលបង្កាច់ខ្ញុំថ្ងៃមុន កម្មពៀរមានពិតមិនចាំជាតិក្រោយទេ។ អស់រូសរ៉យខ្ញុំមួយធ្វើមិនទាន់ហើយផង ឥលូវអស់ឡានមួយទៀត។ ខំដើរផឹកតិចទៀតទៅនាង។ ធ្វើជាមនុស្សរៀនហ៊ានធ្វើហ៊ានទទួល កុំគេចវិស។ អានិតកូនៗខ្ញុំជាទីបំផុតជាពិសេសកូនស្រីពៅគ្នានៅតូចពេក»។
ដោយឡែកនៅមុននេះបន្តិចអ្នកនាង ដេត ម៉ាលីណា បង្ហោះសារបកស្រាយបែបនេះថា «ខ្ញុំសុំសួរលោកឯងតិចមេីលអោយតែឡានអ្នកផ្ទះខ្ញុំមានបញ្ហាលោកឯងចោទខ្ញុំរហូតចឹង នេះសំណាងហេីយខ្ញុំមានភស្ត័តាង ហេីយខ្ញុំសួរតិចទំនេរមែនបានខាំខ្ញុំមិនលែងហេីយតិចទៅបង្ហោះថាខ្ញុំមិនអោយសុខទៀតទៅនាក់ណាមិនអោយនាក់ណាសុខអោយប្រាកដ ឡានគេនាក់ជិះប៉ះសោះក៏មកខាំខ្ញុំ ឱមនុស្សប្រុសចរឹតស្រីអេីយខ្ញុំសែនអាណិតនាក់ឯងណាស់ដែលតាមតែចាប់កំហុសខ្ញុំរាល់ថ្ងៃចង់សួរថាហត់អត់បេីហត់ក៏ឈប់ខ្លះទៅឈប់ធ្វេីចរឹតញីទៀតបេីមិនខ្មាសគេក៏ខ្មាសខ្លួនឯងផង ហេីយចង់ប្រាប់ថាតៃកុងឡានខ្ញុំនាក់បេីកទេខ្ញុំមិនបាននៅក្នុងឡាននោះទេ ហេីយខ្ញុំក៏លេីកលែងចំពោះបងប្រុសដែលប៉ះឡាននោះហេីយដែរបេីមិនដឹងរឿងច្បាស់ទេអាចខលមកសួរលោកពូប៉ូលីសបានកុំអោយចេះតែដេីរចោទគេ បេីទំនេរខ្លាំងយកខួរក្បាលទៅគិតBusiness លុយរាប់លាននាក់ឯងទៅមកតាមរករឿងខ្ញុំជាមនុស្សស្រីធ្វេីអីរឺមួយចេះតែចាយលុយមិនចេះរកលុយ ហេីយបញ្ចាក់ខ្ញុំមិនលេីកលែងទៅលេីនាក់ណាដែលខាំខ្ញុំមុនទេហេីយក៏មិនចេះដឹងកំហុសខ្លួនឯងទៀត ហេីយឈប់មកបង្ខូចឈ្មោះខ្ញុំទៀតប្រយត្ន័កម្មពារជាងនឹងទៀត»៕
សូមទស្សនាវីដេអូខាងក្រោម