អ្នកគាំទ្រម្នាក់ ស្រែកឡើងចង់ គាំ.ង តែឯងក្នុងឡាន ព្រោះតែឃើញតារាភាពយន្តហូលីវ៉ូដ Angelina Jolie ជិះម៉ូតូកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុត ធ្វើឲ្យមហាជនអត់ស្គាល់គាត់សោះ
កាលពីប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Rick Kh បានបង្ហោះនូវឃ្លីបវីដេអូមួយដែលជាសកម្មភាពរបស់លោកស្រី Angelina Jolie តារាភាពយន្តហូលីវ៉ូដ កំពុងតែធ្វើដំណើរនៅតាមដងផ្លូវជាមួយមធ្យោបាយម៉ូតូកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុត។
ក្នុងទិដ្ឋភាពនេះដែរ ប្រភពខាងលេីបានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ក៏ដូចជាមានការស្រឡាំងកាំងជាខ្លាំង ចំពោះវត្តមានតារាភាពយន្តលំដាប់ថ្នាក់អន្តរជាតិដែលបាននឹងកំពុងតែមានវត្តមាននៅមុខរថយន្តរបស់លោកផ្ទាល់បែបនេះ។ ប្រភពរូបនេះក៏មានជាពាក្យពេចន៍លេីកឡេីងថា៖«Omg Angelina Jolie and Loung Ung in Phnom Penh ស្រែកគាំងតែឯងក្នុងឡាន អត់មានពីណាស្គាល់សោះ»។
គូសបញ្ជាក់ថា កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
សូមទស្សនាវីដេអូខាងក្រោម