ប្អូនស្រីខ្ញុំគាត់ទទួលមរណភាពហើយ អូនអើយអូនទៅលឿនម្លេះ សូមជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយ
នាយប់អធ្រាត្រឈានចូលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mara Nget បានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលប្អូនស្រីជាទីស្រឡាញ់បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចមិញនេះ។
ជាមួយគ្នានេះ ប្រភពពីគណនីហ្វេសប៊ុកខាងលេីដែលត្រូវជាបងស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«ប្អូនស្រីខ្ញុំគាត់ទទួលមរណភាពហើយ អូនអើយអូនទៅលឿនម្លេះ ហើយត្រូវបូជា ស ព នៅវត្តប្ញស្សីសាញ់ សូមជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chan Noeun បានសរសេរថា៖«ខ្ញុំអត់ជឿថាប្អូនស្លា ប់ទេ ព្រោះប្អូនឆាតមកសួរសុខទុក្ខបងរហូត បាត់មួយរយៈហេតុអ្វីមនុស្សល្អរបស់បងអេីយ កេីតជាតិណាៗសូមអោយជួបគ្នាទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។