កូនម៉ាក់អេីយអាយុខ្លីម្ល៉េសកូន ទៅចោលម៉ាក់ដោយមិនបានលាម៉ាក់មួយម៉ាត់សោះ ម៉ាក់ទទួលយកអត់បានទេកូន
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតយុវជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Khunna Rong ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Ny Srey Leak ត្រូវជាម្តាយបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«កូនម៉ាក់អេីយអាយុខ្លីម្ល៉េសកូន ទៅចោលម៉ាក់ដោយមិនបានលាម៉ាក់មួយម៉ាត់សោះ កេីតជាតិក្រោយៗកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ម៉ាក់ទទួលយកអត់បានទេកូន»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Va Ku Za ត្រូវជាបងប្រុសបានសរសេរថា៖«ហេតុអ្វីបានជាប្អូនទៅចោលបងលឿនម៉េសប្អូនប្រុស បេីមានជាតិក្រោយសូមកុំឱ្យដូចជាតិនេះណាប្អូនប្រុស»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។