សោកស្តាយណាស់មនុស្សល្អដូចបងប្រុស ជាឪពុកល្អ ប្តីល្អ មួយពព្រិចភ្នែកសោះ សូមទៅឱ្យបានសុខ
មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ តុលាមុីជីង តន្រ្តីសម័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុននេះ នៅចំណុចម្តុំមុខផ្សារកំពង់កន្ទួត ស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល ដែលបានបង្កឱ្យ រង រ បួ ស ធ្ងន់ រហូតបាត់បង់ជីវិតនៅថ្ងៃច័ន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ មី ចង្រិត ដែក ត្រូវជាប្អូនស្រីរាប់អានគ្នាបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«មិនគួរទេបងអេីយលឿនពេកហេីយ សោកស្តាយណាស់មនុស្សល្អដូចបងប្រុស ជាឪពុកល្អ ប្តីល្អ មួយពព្រិចភ្នែកសោះ ឱ្យតែមានបងតុលារោងណាក៏សេីចដែរ សូមឱ្យបងទៅកាន់សុខគតិភពផងចុះ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ San Vannith បានសរសេរថា៖«ជួបគ្នាមានតែសើចសប្បាយ តែឥឡូវប្អូនទៅចោលរហូតហើយ សូមកើតជាតិណាៗសូមឲ្យអាយុវែងបានថែទាំគ្រួសារកូនៗកុំឲ្យអាយុខ្លីដូចជាតិនេះទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។