ប្រពៃណាស់ បុគ្គលិកគំរូរេីសបានក្រវិលភ្ញៀវមានតម្លៃជាង ១មុឺនដុល្លារ ក៏បានប្រគល់ជូនដល់ម្ចាស់ដេីមវិញ ទទួលបានការកោតសរសើរខ្លាំងពីមហាជន
នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ មហាជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនរូប បានសម្តែងនូវការកោតសរសើរជាខ្លាំងចំពោះបុគ្គលិករបស់ហាងចូលម្លប់ ស្ប៉ា&សាឡន ដែលពួកគាត់រេីសបានក្រវិលរបស់អតិជនដោយចៃដន្យ រួចក៏បានប្រគល់ជូនដល់ម្ចាស់ដេីមវិញ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sopheaktra Srun ដែលលោកស្រីគឺជាអគ្គនាយិកាហាងកែសម្ផស្សខាងលេីបានមានការរៀបរាប់ឲ្យដឹងថា៖«ថ្ងៃនេះបុគ្គលិកចូលម្លប់បានរើសបានក្រវិលភ្ញៀវ តំលៃ 10000$ជាង ក៏បានប្រគល់ជូនភ្ញៀវវិញ ភ្ញៀវសប្បាយអររំភើបពេលបានរបស់ដែលគាត់ស្រលាញ់វិញ ខ្ញុំរំភើបជាមួយពួកគាត់ណាស់ អគុណទឹកចិត្តមួយនេះ»។
សូមជម្រាបថា ចំពោះទង្វើមួយនេះ វាបានបង្ហាញពីភាពស្មោះត្រង់ និងភាពទំនួលខុសត្រូវគួរឲ្យស្ញប់ស្ញែងបំផុត ខណៈក្រវិលដែលបុគ្គលិកនៃហាងកែសម្ផស្សខាងលេីបានរេីសបាននេះ គឺពិតជាមិនថោកនោះទេ ដែលវាមានតម្លៃថ្លៃរហូតដល់ទៅជាង ១មុឺនដុល្លាឯណោះ។