លឿនពេកហើយកូនម្តាយ ម៉ាក់ទទួលយកមិនបានទេ កូនប្រាប់អត់ចង់ ស្លា. ប់ ទេ ហេតុអីក៏កូនចោលម៉ាក់
ស្រ្តីជាម្តាយម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Keo Monika បានមានក្តីរន្ធត់ចិត្ត និងក្រៀមក្រំបំផុត បន្ទាប់ពីកូនប្រុសជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាពនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែឆ្កែខ្វាចកាលពីជាងមួយឆ្នាំមុន រហូតមកដល់ពេលនេះស្ថានភាពជំងឺក៏ធ្វេីទុក្ខឈានដល់ការបាត់បង់ជីវិតតែម្តង។
ជាមួយគ្នានេះ ប្រភពពីស្រ្តីជាម្តាយខាងលេីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងដោយមានខ្លឹមសារថា៖«លឿនពេកហើយកូនម្តាយ ម៉ាក់ទទួលយកមិនបានទេ កូនប្រាប់អត់ចង់ស្លា ប់ ទេ ហេតុអីក៏កូនចោលម៉ាក់ ជាតិនេះជាតិក្រោយកូនមកធ្វើជាកូនម៉ាក់ទៀត សូមកូនទៅកាន់សុគតិភពចុះ»។
នេះជាមេរៀនមួយសម្រាប់ឪពុកម្ដាយគ្រប់រូបដែលមានកូនត្រូវឆ្កែខ្វាចឬក៏ខាំនោះ ត្រូវប្រញាប់ប្រញាល់នាំកូនទៅមន្ទីរពេទ្យដេីម្បីធ្វើការចាក់ថ្នាំ និងសង្រ្គោះឲ្យបានទាន់ពេលវេលាផងដែរ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។