ទេីបតែរៀបមង្គលការហេីយបានមួយខែសោះ ហែងទៅចោលគ្រួសារ ប្រពន្ធ និងមិត្តភក្ដិមិនអាល័យបែនេះ
មហាជនជាច្រើនបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះដំណឹងមរណភាពរបស់បុរសម្នាក់ឈ្មោះ សោម ហ៊ាងហេង ដែលទេីបតែរៀបមង្គលការបានរយៈពេលជាងមួយខែប៉ុណ្ណោះ បែរជាជួបរឿងអកុសលគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុននេះបង្កឱ្យ រង រ បួស ធ្ងន់ រហូតបាត់បង់ជីវិតទាំងវ័យក្មេងនៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ព្រះអង្គម្ចាស់ បង្កួយ ត្រូវជាមិត្តភ័ក្ដិបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ចូលរួមរំលែកទុក្ខដ៍ក្រៀក្រំផងណាអាពួកម៉ាក ទេីបតែការហេីយបានមួយខែសោះ ហែងទៅចោលគ្រួសារ ប្រពន្ធ និងមិត្តភក្ដិមិនអាល័យ ថ្ងៃមង្គលហែងសប្បាយណាស់
អញទេីបតែទៅការហែងថ្មីៗសោះ ឥលូវម៉េចហែងទៅចោលគេគ្រប់គ្នា សូមឱ្យហែងទៅកាន់សុខគតិភពណា សូមជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។