បងលឺដំណឹងនេះហើយអួលដើមក មនុស្សល្អរបស់បង សូមប្អូនកើតជាតិណាៗកុំអាយុខ្លីចឹងទៀតណា
ជាក្តីឈឺចាប់បំផុតសម្រាប់នារីម្នាក់ ដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់ប្អូនស្រីជាទីស្រឡាញ់ ដោយរូបនាងប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sam Phors បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែជំងឺទឹកនោមប្រៃ។ ប្រភពពីបងស្រីរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Saradavin Ron បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖
«បងលឺដំណឹងនេះហើយអួលដើមក ស្រលាញ់ដូចប្អូនបង្កើតមិនថាមានរបស់អ្វីបើទិញផ្ញើគឺផ្ញើទាំងពីរនាក់ ចាំមិនភ្លេចកាលប្អូនមកភ្នំពេញដំបូងប្រាប់ថាបងអូនចង់រៀនបណ្តើរឆ្លៀតរកលុយជួយសម្រាលលុយអ្នកផ្ទះបណ្តើរដូចបងកាលមករៀនដំបូង ជួយរកការងារអោយប្អូនផង ការងារអ្វីក៏បាន
រស់នៅជាមួយគ្នា២ឆ្នាំទើបតែបែកពេលកូ វី ដ ផ្ទុះសោះ ហើយទើបឆាតជាមួយគ្នាថ្មីៗសោះថាមកកំដរការបងប្អូនទៅលឿនម្លេះ មនុស្សល្អរបស់បង សូមប្អូនកើតជាតិណាៗកុំអាយុខ្លីចឹងទៀតណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។