សូមទៅឲ្យបានសុខណាសម្លាញ់ បើមានជាតិក្រោយមែនពិត កុំអាយុខ្លីដូចជាតិនេះទៀត
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនម្នាក់ឈ្មោះ អុឹង សៀវម៉េង ដែលបានទទួលមរណភាពនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្នុងជន្មាយុ ២១ឆ្នាំ ដោយសារតែជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Rõn Sâ Rîth ត្រូវជាមិត្តភ័ក្ដិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតថា៖«ទៅឲ្យបានសុខណាសម្លាញ់ បើមានជាតិក្រោយមែនពិត កុំអាយុខ្លីដូចជាតិនេះទៀត»។ ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ សរ ម៉េង ឃៀង បានសរសេរថា៖
«អ្វីគ្រប់យ៉ាងវានៅសល់តែសំឡេង មិនគួរទេមិត្តវាលឿនពេកហើយ សូមវិញ្ញាណក្ខន្ធឯងទៅឲ្យបានសុខណាមិត្ត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។