សងបងខ្ញុំមកវិញមក ខ្ញុំទទួលយកមិនបានទេ បងនៅកន្លែងណា កន្លែងដែលបងទៅហ្នឹងត្រជាក់អត់
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ឲ្យបាត់ បង់ ជីវិតកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Lōng Rāthnā ត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«សងបងខ្ញុំមកវិញមក ខ្ញុំទទួលយកមិនបានទេ បងរងារអត់ បងនៅកន្លែងណា កន្លែងដែលបងទៅហ្នឹងត្រជាក់អត់ តើពេលនេះបងកំពុងតែធ្វើអ្វី អ្នកគ្រប់គ្នាចាំបងមកផ្ទះវិញ
មិចក៍បងមិនត្រលប់មកផ្ទះយើងវិញចឹង បងឈឺអត់ ខ្ញុំនឹកបងណាស់ បងទៅដល់ទីណាហើយ បងមានលឺខ្ញុំស្រែកហៅបងមកផ្ទះយើងវិញអត់? ជាតិក្រោយកុំឱ្យអាយុខ្លីចឹងបងប្រុស បងខ្ញុំពេញរូបរាងស្អាត ហើយហេតុអីបានយកគាត់ចេញពីខ្ញុំចឹង បងហត់ហើយសម្រាកទៅ បងទៅបានសុខហើយ»។