ហេតុអីក៏លឿនម្លេះ បងថាមិនទៅណាចោលប្អូនទេ ហើយចុះឥលូវម៉េចក៏បងខុសសន្យាជាមួយខ្ញុំ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនៃស ព នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ma Ly ដែលប្អូនស្រីបានទទួលមរណភាពទាំងវ័យក្មេងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសារតែជំងឺឈាមសស៊ីឈាមក្រហម។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងបែបនេះ។
យ៉ាងណាមិញ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ អា ហួយ បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងដោយមានខ្លឹមសារថា៖«ហេតុអីក៏លឿនម្លេះ បងថាមិនទៅណាចោលប្អូនទេ ហើយចុះឥលូវម៉េចក៏បងខុសសន្យាជាមួយខ្ញុំ បងប្រហែលជាហត់ពេកហើយ
បងទៅឱ្យបានសុខចុះ ប្អូនស្រីម្នាក់នេះនៅតែស្រឡាញ់បងនៅតែនឹកបងជានិច្ច បើមានជាតិក្រោយសូមឱ្យបងអាយុវែងកុំឱ្យដូចជាតិនេះទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។