សូមចូលរួមរំលែកទុក្ខផង ទេីបតែកេីតបាន ៩ថ្ងៃប៉ុណ្ណោះ បែរជាទទួលមរណភាព ចាកចោលឪពុក និងម្ដាយ ដោយសារតែ
ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Ra Nyta បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលសាច់ញាតិរបស់គាត់ កំពុងតែមានទុក្ខជាទម្ងន់ ព្រោះតែកូនស្រីជាទីស្រលាញ់របស់គាត់ ទេីបតែកេីតបានចំនួន ៩ថ្ងៃប៉ុណ្ណោះ ក៏បានស្លា.ប់ ដោយសារ ជំងឺ គ្រុនឈា.ម ខណៈស.ព ទារក គាត់មានអាការៈក្ដៅខ្លួនត្រឹមតែមួយយប់ប៉ុណ្ណោះ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកខាងលេី បានលេីកឡេីង នូវសំណេរមួយឃ្លាថា៖”ល្ងាចថ្ងែទី០៥ ខែឧសភា ឆ្នាំ២០២១ សូមចូលរួមរំលែកទុក្ខ បងប្រុស តុងលី និងបងស្រី នី ដោយកូនស្រីជាទីស្រលាញ់របស់គាត់ ទើបតែកើតបាន ៩ថ្ងែ បានស្លា.ប់ ដោយសារគ្រុនឈា.ម ទៅអោយបានសុខណាក្មួយ ជាតិក្រោយអោយក្មួយមានអាយុវែង កុំអោយកំសត់ដូចជាតិនេះទៀត”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា.ណ ក្ខន្ធ ក្មួយស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។