ប្អូនថ្លៃអេីយប្អូនថ្លៃ ស្រណោះណាស់ មិនគួរជួបរឿងបែបនេះសោះ កេីតជាតិណាៗសូមឱ្យអាយុវែង កុំឱ្យអាយុខ្លីដូចជាតិនេះទៀត
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់ស្រ្តីម្នាក់ឈ្មោះ ម៉ម ចន្ទ្រា ដែលបានលាចាកលោកចោលក្រុមគ្រួសារ នៅថ្ងៃអង្គារ ទី០៨ ឆ្នាំ២០២២ វេលាម៉ោង២០:៣៥នាទីយប់ ដោយរោគាពាធ។ សព នឹងត្រូវបូជាព្រះមេននៅវត្តអង្គតាមិញ តាមផ្លូវម៉ាដា រាជធានីភ្នំពេញ វេលាម៉ោង ១៤:៣០រសៀល ត្រូវនឹងថ្ងៃពុធ ទី០៩ ឆ្នាំ២០២២។
ក្នុងនោះដែរ បុរសជាស្វាមីដែលប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Pu Kong បានមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះដំណឹងមរណភាពរបស់ភរិយាក៏បានបង្ហោះសារលេីកឡេីងទាំងអារម្មណ៍ក្តុកក្តួលជាខ្លាំងថា៖«ហេតុអ្វីអូនទៅចោលបងហើយនិងកូនលឿងយ៉ាងនេះ ទៅមុខទៀតឲ្យបងធ្វើម៉េច?បងគិតមិនចេញទេ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Keo Ariya ត្រូវជាបងថ្លៃបានសរសេរថា៖«ប្អូនថ្លៃអេីយប្អូនថ្លៃ ស្រណោះណាស់ មិនគួរជួបរឿងបែបនេះសោះ កេីតជាតិណាៗសូមឱ្យអាយុវែង កុំឱ្យអាយុខ្លីដូចជាតិនេះទៀត តស៊ូរឹងមាំទ្បេីង Pu Kong ដេីម្បីកូនណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។