លឿនពេកហេីយ ដំណឹងអាក្រក់ទាំងយប់គ្មានអ្នកណាទទួលយកបានទេ ហែងលេងសេីចនឹងពួកយេីងពេកហេីយ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុភានា ឈុម ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ DaraVichhai Keo ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«លឿនពេកហេីយសម្លាញ់ ដំណឹងអាក្រក់ទាំងយប់គ្មានអ្នកណាទទួលយកបានទេ ហែងលេងសេីចនឹងពួកយេីងពេកហេីយ ម៉ោង១២ ផ្ញេីវីដេអូមក ម៉ោង៣ជាងគេថាហែងស្លា ប់ ពួកម៉ាក់ទាំងអស់ទទួលយកមិនបានទេអាថូ សូមទៅអោយបានសុខណា»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ឈឹម ស្រីមិច ត្រូវជាបងស្រីបានសរសេរថា៖«ប្អូនប្រុសចែអេីយទៅឱ្យបានសុខណា កេីតជាតិណាកុំឱ្យអាយុខ្លីដូចជាតិនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។