សម្លាញ់គ្នាសូមជូនពរឲ្យឯងបានទៅចាប់ជាតិជាមួយមនុស្សល្អៗ បើមានជាតិក្រោយពិត កុំឲ្យឯងដូចជាតិនេះអី
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Van Ny ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Pîčh Šäřt ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«R.I.P សម្លាញ់គ្នាសូមជូនពរឲ្យឯងបានទៅចាប់ជាតិជាមួយមនុស្សល្អៗ បើមានជាតិក្រោយពិតកុំឲ្យឯងដូចជាតិនេះអីសម្លាញ់ វាលឿនពេកហើយសម្រាប់អញ ទើបលេងឆាតជាមួយគ្នាសោះ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃដែលឯងធ្វើឲ្យគ្រប់គ្នាស្រឡាញ់និងនឹកឯងរហូត»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ រស្មី សតវត្ស ត្រូវជាបងប្រុសបានសរសេរថា៖«បងអត់មានអីទេ មានតែជូនពរឱ្យប្អូនទៅបានសុគតិភពចុះ ទៅឱ្យបានសុខណាអូនជាតិក្រោយកុំអាយុខ្លីដូចជាតិនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។