ប្ដីសំឡាញ់អូនសោកសា្ដយបងខ្លាំងណាស់ ប្ដីហត់ច្រើនពេកហើយ សូមទៅឱ្យបានសុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Pring Da ដែលបានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១យប់ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Loem Chanthouen ត្រូវជាប្អូនបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖ «មិនគួរណាលឿនបែបនេះទេបងដាអើយ ទើបជួបគ្នាថ្ងៃមុនសោះ សូមបងទៅឱ្យបានសុខផងចុះ»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Jëē Ŝä ត្រូវជាក្មួយបានសរសេរថា៖«អ្នកឯងសាងអីកម្មហ្នឹងតាមអ្នកឯងវិញ ប្រមាថជីវិតគេណាស់ ពូខ្ញុំអើយទៅទាំងមិនបានលាប្រពន្ធកូន រឹងមាំឡើងមីងដើម្បីកូន»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Davy Smile ត្រូវជាភរិយាបានសរសេរថា៖«ប្ដីសំលាញ់អូនសោកសា្ដយបងខ្លាំងណាស់ ប្ដីហត់ច្រើនពេកហើយ»។ ខ្លឹមសារនេះបានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅស្តែងចេញពីទំហំទឹកចិត្តដ៏សែនឈឺចាប់របស់ស្រ្តីជាភរិយាដែលត្រូវបាត់ បង់ មនុស្សជាទីស្រឡាញ់ទាំងនឹកស្មានមិនដល់ ត្រឹមមួយពព្រិចភ្នែកបែបនេះ។