ពីពេលនេះទៅ ប្អូនស្រីពៅត្រូវក្លាយជាស្ត្រីមេម៉ាយទាំងវ័យក្មេង ទទួលរ៉ាប់រងចិញ្ចឹមកូនតូចៗ៣នាក់ តែម្នាក់ឯង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់ស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Oun Ta ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ គឺលោក តែ សុវណ្ណរត្ន័ បានទទួលអនិច្ចកម្មកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ វេលាម៉ោង១០និង២០នាទីយប់ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
ប្រភពពីភរិយាខាងលើបានបង្ហោះសារពោលពាក្យយ៉ាងខ្លីថា៖«បងទៅចោលអូននិងកូនរហូតហើយ »។ ខ្លឹមសារនេះបានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅស្តែងចេញពីទំហំទឹកចិត្តដ៏សែនឈឺចាប់របស់ស្រ្តីជាភរិយាដែលត្រូវបាត់ បង់ មនុស្សជាទីស្រឡាញ់ទាំងនឹកស្មានមិនដល់ និងឆាប់រហ័សបែបនេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Razali Spraycar ត្រូវជាបងថ្លៃបានសរសេរថា៖«បងសែនអាណិតប្អូនស្រីពៅដ៏កំសត់របស់បងណាស់ ពីពេលនេះទៅ ត្រូវក្លាយជាស្ត្រីមេម៉ាយទាំងវ័យក្មេង ទទួលរ៉ាប់រងចិញ្ចឹមកូនតូចៗ៣នាក់ តែម្នាក់ឯង ព្រោះតែប្អូនថ្លៃដ៏ល្អ តស៊ូណាស់ក្នុងការងារ ដើម្បីគ្រួសារ បានទទួលមរណភាពហើយ សូមវិញ្ញាណក្ខន្ធប្អូនប្រុសបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។