ឥលូវបានអ្នកណាបបួលប្អូនដេីរលេងទៀត បងពិតជាលឿនពេកហេីយ ទេីបតែជួបគ្នាសោះ ប្អូនទទួលយកអត់បានទេ
ជាក្តីឈឺចាប់បំផុតសម្រាប់នារីម្នាក់ ដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់បងប្រុសជាទីស្រឡាញ់ ដោយរូបគាត់មានឈ្មោះ វ៉ាន់ រីហ្គែន បានទទួលមរណភាពដោយរោគាពាធ(ខូចខួរក្បាលមួយចំហៀង)។ ក្នុងនោះដែរ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Sey Caring បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖
«ស្នាមញញឹមដែលបងប្រុសធ្លាប់មាន សប្បាយជាមួយគ្នា ពាក្យបងធ្លាប់ប្រៀនប្រដៅ ធ្លាប់មេីលប្អូនតាំងពីនៅរៀន រហូតមកដល់ពេលនេះ បងមិនដែលភ្លេចប្អូនទេ ឥលូវបានអ្នកណាបបួលប្អូនដេីរលេងទៀត បងពិតជាលឿនពេកហេីយ ទេីបតែជួបគ្នាសោះ ប្អូនទទួលយកអត់បានទេ»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ស៊ូស៊ូ សាឡន ត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖«មិនគួរណា មានតែពាក្យថាអាណិត និងសោកស្តាយ សូមឯងទៅឱ្យបានស្ងប់សុខណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។