ចង់សងអ្វីក៏សងមិនអស់ គាត់ស្លូតណាស់ ហេតុអី្វបានជាមកជួបរឿងបែបហ្នឹង អ្នកធ្វេីអាក្រក់ អ្នកគង់តែទទួលបានផលហ្នឹងទេ
កាលពីវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភះ ឆ្នាំ២០២២ នេះ ស្ថិតនៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកេីតឡេីងដែលយុវជនម្នាក់មានឈ្មោះ សឺន សៅកៀរ អាយុ ២១ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ កា. ប់ ប្រ. ហា. រ ពីក្រោយ បណ្តាលឱ្យ ស្លា. ប់ បាត់ បង់ ជី.វិត ករណីនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត។
ក្នុងនោះដែរ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Jee Roth ត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ចង់សងអ្វីក៏សងមិនអស់ បងប្រុសខ្ញុំស្លូតណាស់ ហេតុអីបានជាមកជួយរឿងបែបហ្នឹង បងអេីយដឹងខ្លួនវិញមក វាពិតជាលឿនពេកហេីយ ទទួលយកអត់បានទេ
អ្នកធ្វេីអាក្រក់ អ្នកគង់តែទទួលបានផលហ្នឹងទេ សូមបងប្រុសទៅឱ្យបានសុខណា មានជាតិក្រេាយយេីងកេីតមកជាបងប្អូននឹងគ្នាទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស. ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា. ណ ក្ខ. ន្ធ ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។