អនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ តាំងពីតូចរហូតដល់ពេញវ័យ តែពេលនេះឯងទៅចោលគ្នាហើយ
នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ប្រភពពីបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Meth Narun បានសម្តែងនូវក្តីក្រៀមក្រំជាខ្លាំង ចំពោះដំណឹងដ៏អកុសលដែលជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឲ្យមិត្តភ័ក្ដិជាទីស្រឡាញ់របស់ខ្លួនបានស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្នុងនោះដែរ ប្រភពខាងលើបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«អនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ តាំងពីតូចរហូតដល់ពេញវ័យតែពេលនេះឯងទៅចោលគ្នាហើយ ឯងមិនទាន់បានសម្រេចគោលដៅដែលឯងចង់ធ្វើផង ហេតុអីបានឯងប្រញាប់ទៅម្លេះ មិនគួរណាឯងទៅទាំងក្មេងខ្ចីបែបនេះទេ សូមឯងទៅឱ្យបានសុខណាសម្លាញ់ មានជាតិក្រោយសូមអោយឯងអាយុវែង»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Brø Møñ បានសរសេរថា៖«លឿនពេកហេីយបងប្រុសមិនចង់ជឿទេ ទេីបដេីរលេងនិងលេងបាល់មួយគ្នាថ្ងៃមុនសោះ ម៉េចក៏បងទៅចោលប្អូនលឿនមេស សូមបងទៅឱ្យបានសុខចុះណាបង ខ្ញុំនឹងចាំអនុស្សាវរីយ៍ទាំងអស់ដែលធ្លាប់មានកន្លងមក»។