អូនជាមនុស្សល្អណាស់ អូនទៅបានសុខហើយ ប៉ុន្មានខែនេះអូនពិបាកយ៉ាងណាទេ បងស្តាយអូនណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ នាង ធីតា ដែលបានទទួលមរណភាពដោយសារតែលង់ទឹក។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ នាយប់ថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Tith Sophaevy បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«អូនទៅបានសុខហើយអូន ប៉ុន្មានខែនេះអូនពិបាកយ៉ាងណាទេ បងស្តាយអូនណាស់ មានជាតិក្រោយកុំឱ្យអូនអាយុខ្លីចឹងទៀតអូនណា អូនមនុស្សល្អណាស់»។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ YuThen Say បានសរសេរថា៖«សល់តែមួយឆមាសទៀត យើងរៀនចប់ហើយ ហេតុអ្វីកើតរឿងបែបនេះទៅវិញ? សូមចូលរួមរំលែកទុក្ខផង លារហូតហើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។