ដូចជាលឿនពេកហើយ ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះផង មិនគួរណាសម្លាញ់អាយុខ្លីបែបនេះសោះ
នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ យុវជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ PI CH បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភ័ក្ដិរាប់អានគ្នាបានទទួលមរណភាពទាំងវ័យក្មេងដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះដែរ ប្រភពខាងលេីបានបង្ហោះសារសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖«ដូចជាលឿនពេកហើយសម្លាញ់អើយ ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះផង មិនគួរណាសម្លាញ់អាយុខ្លីបែបនេះសោះ ខ្ញុំសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធសម្លាញ់បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ
បើមានជាតិក្រោយ សូមកុំឱ្យសម្លាញ់អភ័ព្វបែបនេះទៀត និងសូមឱ្យជាតិក្រោយសម្លាញ់អាយុវែង R.I.P សុិន វៃ ពួកយើងនឹងចងចាំសម្លាញ់ឯងជានិច្ច»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។