ទេីបរៀបការមិនទាន់បាន ៣ខែផង បុរសជាស្វាមីក៏បានទទួលមរណភាព ធ្វើឱ្យភរិយារន្ធត់ចិត្តជាខ្លាំងក៏បានបង្ហោះសារថា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់អ្នកនាង សាយ ស្រីទូច ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ គឺលោក រេីន ធារាន់ បានទទួលអនិច្ចកម្មកាលពីយប់ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នេះ ដែលធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពពីភរិយាខាងលើបានបង្ហោះសារពោលពាក្យយ៉ាងខ្លីថា៖«បងសម្លាញ់បងទៅចោលអូននិងកូនហើយ R.I.P»។ ខ្លឹមសារនេះបានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅស្តែងចេញពីទំហំទឹកចិត្តដ៏សែនឈឺចាប់របស់នារីម្នាក់ដែលត្រូវបាត់ បង់ មនុស្សជាទីស្រឡាញ់ទាំងនឹកស្មានមិនដល់ និងឆាប់រហ័សបែបនេះ។
សូមជម្រាបថា ប្តីប្រពន្ធទាំងពីររូបនេះទេីបតែរៀបមង្គលការបានត្រឹមតែរយៈពេលជិត ៣ខែប៉ុណ្ណោះ ក៏ត្រូវមកជួបរឿងអកុសលបែបនេះ ដោយសារតែ គាំង បេះដូង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។