វាពិតជាលឿនពេកហើយសម្លាញ់អើយ សូមវិញ្ញាណក្ខន្ធឯងទៅឱ្យបានសុខ សូមកុំឱ្យអាយខ្លីដូចជាតិនេះអី
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់នារីម្នាក់ឈ្មោះ ស្រីភីន ដែលបានទទួលមរណភាពដោយសារតែជំងឺមហារីកគ្រាប់ឈាម។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Srey Noch ត្រូវជាមិត្តភ័ក្ដិបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ថា៖ «វាពិតជាលឿនពេកហើយសម្លាញ់អើយ សូមវិញ្ញាណក្ខន្ធឯងទៅឱ្យបានសុខ សូមកុំឱ្យអាយខ្លីដូចជាតិនេះអី បើមានជាតិក្រោយទៀតសូមឱ្យឯងកុំមានជំងឺដូចជាតិហ្នឹងទៀតណាលារហូតហើយ R.i.p»។
ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Hour Seyha បានសរសេរថា៖«ទៅឲ្យបានសុខណាសម្លាញ់ បើមានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ហេតុអ្វីបានជាមនុស្សល្អៗជួបរឿងបែបនេះ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។