ម្តេចបងដាច់ចិត្តទៅចោលប្រពន្ធកូនលឿនយ៉ាងនេះ ជាប្ដីល្អ ប៉ាល្អ មិនដែលឱ្យគ្រួសារលំបាក ព្រហ្មលិខិតកំណាចម្លេះ
នារសៀលថ្ងៃអង្គារ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុតជូនចំពោះក្រុមគ្រួសាររបស់ស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Lai Kim ដែលបានបាត់ បង់ ស្វាមី ជាទីស្រឡាញ់ ដោយរូបគាត់បានទទួលមរណភាពដោយរោគាពាធ(ដាច់សរសៃឈាមខួរក្បាល)។
ប្រភពពីភរិយាខាងលេី បានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ហេតុអីក៏បងដាច់ចិត្តទៅចោលប្រពន្ធកូនលឿនយ៉ាងនេះ ជាប្ដីល្អ ជាប៉ាល្អ មិនដែលឱ្យគ្រួសារលំបាក ហេតុអីព្រហ្មលិខិតកំណាចម្លេះមកបំបែកគ្រួសារខ្ញុំ សូមវិញ្ញាណបងទៅកាន់សុគតិភព សូមកុំបារម្ភអូននឹងមើលថែរក្សារកូនៗយើងឱ្យបានល្អ»។
ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Linda Leang បានសរសេរថា៖«វាពិតជាលឿនពេកហេីយ ស្ទេីរតែមិនគួរឲ្យជឿ ហេតុអ្វីមនុស្សល្អៗត្រូវព្រាត់ប្រាស់បែបនេះ។ រាល់ឆ្នាំថ្ងៃនេះជាថ្ងៃដែលជួបជុំបងប្អូនសេីចសប្បាយ តែឆ្នាំនេះបែរជាជួបជុំបែបនេះទៅវិញ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។