លឿនពេកហើយ បងស្តាយណាស់មិនគួរប្អូនទៅទាំងវ័យក្មេងចឹងទេ បងបានទទួលដំណឹងនេះហើយបងស្ទើរតែទទួលយកមិនបានទេ
នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ នេះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ស្រី វណ្ណ បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភ័ក្ដិធ្វើការជាមួយគ្នាបានទទួលមរណភាពទាំងវ័យក្មេងដោយសារតែជំងឺដុះសាច់ក្នុងពោះវៀនដំណាក់កាលចុងក្រោយ។
ក្នុងនោះដែរ ប្រភពខាងលេីបានសរសេររៀបរាប់ឱ្យដឹងថា៖«ពិតជាលឿនពេកហើយ បងស្តាយណាស់មិនគួរប្អូនទៅទាំងវ័យក្មេងចឹងទេ បងបានទទួលដំណឹងនេះហើយបងស្ទើរតែទទួលយកមិនបានទេ ប្អូនរឹងមាំពេកហើយខលសួរលើកណាក៏ប្រាប់ថាមិនអី បងដឹងថាអូនមិនចង់អោយគេដឹងថាអូនជាមនុស្សទន់ខ្សោយ ក្នុងចិត្តអូនបែបណាបងដឹងច្បាស់
បងតែងតែខលសួររហូតព្រោះតែបារម្ភ ដំណាក់កាលចុងក្រោយក៏នៅប្រាប់បងថាមិនអី ឯណាយើងសន្យាថាជួបគ្នា ហេតុអីពេលនេះអូនដាច់ចិត្តទៅចោលបង ជាតិនេះអូនអស់បាបហើយ សង្ឃឹមថាជាតិក្រោយអូនមិនអភ័ព្វដូចជាតិនេះទេ សុំទោសផងដែលបងមិនបានជូនអូនដំណើរអូន អូនហត់ហើយអូនសំរាក់ចុះ អូនបានទៅទីដ៏ស្ងប់ហើយ»។