ពុទ្ធោអើយ នាងនៅក្មេងនិងមានរូបសម្រស់ស្រស់ស្អាតណាស់ មិនគួរណាអាយុខ្លីកេីតមានជំងឺបែបនេះសោះ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់នារីម្នាក់ឈ្មោះ ភុន ឡេងសុីម ដែលបានទទួលមរណភាពនៅវេលាម៉ោង៩និង២៧នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងមន្ទីរពេទ្យប្រទេសថៃ។ ក្នុងនោះដែរ ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Phun Sophy បានមានការបញ្ជាក់ឱ្យដឹងថា៖
មូលហេតុគឺគាត់មានជំងឺ SLE ជាជំងឺ autoimmune disease ទោះទៅដល់ទីណាក៏មិនអាចជាដែរ SLE អាចមានផលប៉ះពាល់ទាំងរយៈពេលខ្លី និងរយៈពេលវែងលើជីវិតរបស់មនុស្ស។ ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលប្រកបដោយប្រសិទ្ធភាពអាចជួយកាត់បន្ថយផលប៉ះពាល់នៃ SLE និងធ្វើឱ្យឱកាសមានមុខងារ និងគុណភាពជីវិតកាន់តែប្រសើរឡើង។ លទ្ធភាពទទួលបានការថែទាំមិនល្អ ការធ្វើរោគវិនិច្ឆ័យយឺត ការព្យាបាលមិនសូវមានប្រសិទ្ធភាព និងការប្រកាន់ខ្ជាប់នូវរបបព្យាបាលមិនល្អអាចបង្កើនផលប៉ះពាល់នៃ SLE ដែលបណ្តាលឱ្យមានផលវិបាក និងការកើនឡើងហានិភ័យនៃការ ស្លា.ប់ ។
ចំណែកក្រុមគ្រួសារទោះឱកាសមានតែ1%ក៏ពួកយេីងចង់ផ្តល់អោយគ្នាដែរ ចង់សប្បាយចង់ដេីរលេងចង់ដេីរមេីលពិភពលោកទាំងមូល អយុត្តិធម៌សំរាប់ប្អូនស្រីខ្ញុំណាស់យមរាជគ្នា…នៅក្មេងណាស់ ប៉ុន្តែស្ថានភាពប្អូនស្រីខ្ញុំមិនអាចទ្រាំទ្របានដោយសារមានការរីករាលដាលនៃមេរោគចូល។ ថ្ងៃទី4រហូតថ្ងៃទី15រយៈពេល12ថ្ងៃនៅសំរាកមន្ទេីរពេទ្យក្នុងភ្នំពេញ ស្ថានភាពពិបាកពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃទី15យប់ម៉ោង10:30នាទីពួកយើងបានហោះមកដល់ថៃ ស្ថានភាពមកដល់ពិបាកណាស់ប៉ុន្តែគេព្យាយាមគ្រប់ផ្នែកទៅទាំងព្រមជាមួយគ្នាស្ថានភាពល្អមួយថ្ងៃតិចៗៗឡេីងជិតល្អគ្រប់យ៉ាង ប៉ុន្តែស្ថានភាពប្អូនស្រីខ្ញុំមិនដឹងខ្លួនទេដោយសារមានការរលាក់សរសៃឈាមខួរក្បាល ពួកយេីងរង់ចាំលទ្ធផលនៃការចាក់ថ្នាំបន់ស្រន់គ្រប់យ៉ាង ប៉ុន្តែប្អូនស្រីរបស់ខ្ញុំមិនអាចទ្រាំទ្ររួចរហូតមកដល់ថ្ងៃនេះ។
សំនួរដែលបងចាំមិនភ្លេចសួរបងថាតេីជំងឺខ្ញុំជាអត់?ទោះដឹងបែបណាក៏មានតែលេីកទឹកចិត្តប្អូនស៊ូអោយបាន ប៉ុន្តែប្អូនស៊ូណាស់ពិបាកយ៉ាងណាក៏ទ្រាំ ពិបាកយូរម៉ោងយូរពេលហើយ សំរាកអោយសុខចុះប្អូនស្រីជាទីស្រលាញ់ អោយបងសុំទោសណាប្អូនស្រីមិនអាចជួយអូនបាន សុំទោស មានជាតិមុខជាតិក្រោយធ្វេីជាបងប្អូនល្អទៀតណាប្អូនស្រី Love you បងស្រីសន្យាមិនអោយមានរឿងអីក្នុងក្រុមគ្រួសារទៀតទេបងស្រីចាំទុកគ្រប់យ៉ាងពីពេលនេះទៅ។ ការស្វែងរកមន្ទេីរពេទ្យនិងរកគ្រូពេទ្យព្យាបាលអោយបានត្រឹមត្រូវ ដើម្បីជៀសវាងការខាតបង់ពេលវេលា ថវិកានិងជំងឺវិវត្តកាន់តែធ្ងន់ធ្ងរ។