លឿនពេកហើយបងប្រុស ទើបតែគេងជាមួយគ្នាសោះ ហេតុអីបានបងទៅជាចឹង
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Chea ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ MrPhou Phneak QC ត្រូវជាប្អូនប្រុសបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖ «លឿនពេកហើយបងប្រុស ទើបតែគេងជាមួយគ្នាសោះហេតុអីបានបងទៅជាចឹង មនុស្សល្អដូចជាបងមិនគួរណាអាយុខ្លីចឹងទេបងប្រុសជាទីស្រលាញ់របស់ប្អូន សូមបងទៅឱ្យបានសុខណា បងបើមានជាតិក្រោយកុំឱ្យអាយុុខ្លីចឹងទៀតបងប្រុស»។
ប្រភពពីប្អូនស្រីម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Nuon Srey Pov បានសរសេរថា៖«លឿនពេកហើយបងប្រុសជាទីស្រលាញ់ មិនគួរឲ្យជឿទេ ឮហើយប្អូនរន្ធត់ចិត្តណាស់ សូមបងប្រុសទៅកាន់សុគតិភពមានជាតិក្រោយយើងធ្វើជាបងប្អូនល្អនឹងគ្នាទៀតណា»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។