បងអេីយបង ប្អូនទទួលយកមិនបានទេ ភ្លាមៗមិចក៏កេីតរឿងចឹងលេីគ្រួសារខ្ញុំ ដោយគាត់បានទទួលមរណភាពដោយសារតែ
ព័ត៌មានបឋម៖ បុរសម្នាក់បានស្លា ប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡេីងរវាងរថយន្តព្រុសនិងម៉ូតូ ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកឈ្មោះ Mo Na Ko ដែលត្រូវជាសាច់ញាតិរបស់ជនរង គ្រោះ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «បងអេីយបង ប្អូនទទួលយកមិនបានទេ ភ្លាមៗមិចក៏កេីតរឿងចឹងលេីគ្រួសារខ្ញុំ ជូនដំណេីរក៍មិនបានជូនទៀត»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។