នៅសល់តែ៦ថ្ងៃទៀតខ្ញុំទៅខ្មែរហើយ ម៉េចក៏ចែមិនចាំខ្ញុំ ប្អូនពិតជារន្ធត់ និងសោកស្តាយចំពោះចែខ្លាំងណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Tola Kouy ដែលបានទទួលមរណភាពទាំងវ័យក្មេង ដោយរោគាពាធ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Lyhour Hok ត្រូវជាសាច់ញាតិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតថា៖«ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ខ្ញុំបានបាត់បង់បងស្រីជីដូនមួយ សូមឲ្យបងស្រីទៅកាន់ទីស្ងប់សុខ កើតជាតិណាៗ យើងធ្វើជាបងប្អូននឹងគ្នាទៀត សូមឲ្យចែមានសុខភាពល្អប្រសើរ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត។
ប្អូនពិតជារន្ធត់ និងសោកស្តាយចំពោះចែខ្លាំងណាស់ ម៉េចក៏ចែមិនចាំខ្ញុំនៅសល់តែ៦ថ្ងៃទៀតខ្ញុំទៅខ្មែរហើយ»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Elika SP ត្រូវជាមិត្តភ័ក្ដិបានសរសេរថា៖«ម៉េចបានហែងកុហកគ្នាចឹង ហែងប្រាប់គ្នាថាហែងជាហើយ ម៉េចហែងទៅចោលគ្នាមិនប្រាប់គ្នាចឹង គ្នាទទួលយកអត់បានទេ វាលឿនពេកហើយ ទៅឱ្យបានសុខណាមិត្តល្អខ្ញុំអើយ»។