ពិបាកនឹងទទួលយកណាស់ ទេីបនិយាយលេងជាមួយគ្នាសោះ សូមបងទៅឱ្យបានសុខ កុំអាយុខ្លីដូចជាតិនេះទៀត
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ឈ្មោះ កុសល ដែលបានទទួលមរណភាពដោយសារតែគាំងបេះដូង។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ អូន៚ លីន៚ ត្រូវជាប្អូនស្រីបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានបង្ហោះសាររៀបរាប់ថា៖«លឿនពេកហើយបង ម្សិលមិញឆ្ងល់ដែរអត់លេងសើចដូចរាល់ដងតែថ្ងៃនេះទៅជាបែបហ្នឹង លឺដំណឹងបែបហ្នឹងទទួលយកមិនបាន»។
ប្រភពពីប្អូនស្រីម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Šrëÿ Röth បានសរសេរថា៖«R.i.p ពិបាកនឹងទទួលយកណាស់ ទេីបនិយាយលេងជាមួយគ្នាសោះ សូមបងទៅឱ្យបានសុខ កុំអាយុខ្លីដូចជាតិនេះទៀត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។