វាលឿនពេកហេីយ ហេតុអ្វីរឿងហ្នឹងចេះតែកេីតឡេីងលេីមនុស្សដែលខ្ញុំស្រឡាញ់ សូមទៅឱ្យបានសុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Lîm Høø បានស្លា ប់ បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកេីតឡេីងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ ធ្វើឲ្យក្រុមគ្រួសារមានក្តីរន្ធត់ចិត្តជាខ្លាំង។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Yin Seaveang បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ហេតុអ្វីរឿងហ្នឹងចេះតែកេីតឡេីងលេីមនុស្សដែលខ្ញុំស្រឡាញ់ សូមទៅឱ្យបានសុខបងប្អូន បេីមានជាតិក្រោយយេីងជួបគ្នាធ្វេីជាបងប្អូនល្អជាមួយគ្នាទៀត នៅសល់ត្រឹមការចង់ចាំ គ្មានថ្ងៃបំភ្លេច»។
ប្រភពពីមិត្តភ័ក្តិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Mrr Sothik បានសរសេរថា៖«R.I.P ពួកម៉ាកសម្លាញ់ សូមទៅឱ្យបានសុខ វាលឿនពេកហេីយពួកយេីងទទួលយកអត់បានទេ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។