អាសូរណាស់ នារីម្នាក់ទេីបតែបាត់បង់ឪពុក ពេលនេះត្រូវបាត់បង់ប្អូនប្រុសពៅម្នាក់ទៀតត្រឹមពេលដ៏ខ្លី ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព យុវជនម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Sung Oliver អាយុ ១៨ឆ្នាំ បានស្លា ប់ បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ah Zêy Nêw ដែលត្រូវជាបងស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«អ្នកលេងសេីចនឹងគ្រួសារខ្ញុំពេកហេីយ
ខែមុនបុណ្យ ស ព ប៉ា ខែនេះថ្ងៃនេះបុណ្យ ស ព ប្អូនប្រុសពៅជាទីស្រលាញ់ទៀត ខ្ញុំទទួលយកមិនបានទេ អោយប្អូនខ្ញុំមកវិញមក ឱ្យខ្ញុំរស់បែបណាទៀត?»។
ប្រភពដដែលបានបន្តទៀតថា៖«ម្ចាស់ជីវិតថ្លេីមថ្លៃរបស់បងអេីយ អូចដាច់ចិត្តពេកហេីយ អូនអត់ឲ្យពួកយេីងមេីលថែសិនទេពៅ ពៅអេីយពៅ បងស្រលាញ់អូនខ្លាំងណាស់ បងបារម្ភអូនគ្រប់ពេល បងចង់ឃេីញអូនល្អ អូនធ្វេីចឹងខុសហេីយដឹងទេអូន លោកអេីយលោក សងប្អូនខ្ញុំវិញមក ប៉ាហា មិចបានប៉ាមិនជួយមេីលវាផងប៉ាអេីយ ABA:001029238 Sao srey សម្រាប់អ្នកសួរក ABA ប្អូន»។