អូនលាយើងរហូតហើយ សូមឱ្យអូនទៅបានសុខកើតជាតិណាណាឱ្យអូនអាយុវែង កុំឱ្យអភ័ព្វនិងអាយុខ្លីដូចជាតិនេះទៀត
ព្រោះតែជំងឺមួយប្រភេទបានធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់បានទទួលអនិច្ចកម្មទាំងវ័យក្មេងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយត្រូវបាត់ បង់ កូនជាទីស្រឡាញ់លឿនបែបនេះ។
ជាមួយគ្នានេះ ស្រ្តីម្នាក់ត្រូវជាបងស្រីសាច់ថ្លៃដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan Thy បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«R.I.P អូនលាយើងរហូតហើយ សូមឱ្យអូនទៅបានសុខកើតជាតិណាណាឱ្យអូនអាយុវែង កុំឱ្យអភ័ព្វនិងអាយុខ្លីដូចជាតិនេះទៀត លារហូតហើយចាប់ពីពេលនេះ»។
ក្នុងនោះដែរ ប្រភពដដែលខាងលេីបានធ្វេីការបញ្ជាក់ប្រាប់ទៅកាន់មហាជនតាមរយៈការខមិនឱ្យដឹងថា ប្អូនស្រីរបស់ខ្លួនមានជំងឺដុះដុំគីសនៅត្រង់ក។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។