អតីតតារាកំប្លែងនាង ខ្មឹប សង្ឃឹមថារេីសប្តីក្រោយនេះត្រូវ តែបែរជាជួបរឿងបែបនេះទៅវិញ
ជឿជាក់ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហើយ អតីតតារាកំប្លែងល្បីឈ្មោះមួយរូបក្នុងក្រុមនាយ កុយ និងជាអតីតភរិយាដើមនាយ ហុងដា គឺអ្នកនាង រ៉េន សុធារី ហៅ ខ្មឹប បន្ទាប់ពីបានជួបនូវរឿងរ៉ាវជីវិតជាច្រើនកន្លងមកនោះ ថ្មីៗនេះរូបនាងក៏បានចាប់ផ្ដើមជីវិតគ្រួសារថ្មីហេីយ និងបានប្រកបរបរជាសន្តិសុខជាមួយស្វាមីទៀតផង។
យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ តាមរយៈកិច្ចសម្ភាសន៍ជាមួយតារាញូស៍ នាងខ្មឹបក៏បានរៀបរាប់ទាំងក្តីឈឺចាប់ជាខ្លាំង បន្ទាប់ពីស្វាមីក្រោយបានប្រេីប្រាស់អំពើ ហិ ង្សា មកលេីរូបខ្លួន ថែមទាំងបានលួចយកសៀវភៅគ្រួសារ ប័ណ្ណក្រីក្រ ព្រមទាំងកាតសមាគមសិល្បករខ្មែរទៅជាមួយទៀតផង។
បន្ថែមទៀតនោះ អតីតតារាកំប្លែងស្រីរូបនេះក៏បានមានការបញ្ជាក់ឱ្យដឹងថាអ្នកទាំងពីរបានបែកបាក់គ្នាហេីយ ហេីយរូបនាងក៏បានប្តឹងដល់សមត្ថកិច្ចឱ្យមានចំណាត់ការផ្លូវច្បាប់ដល់បុគ្គលរូបនេះផងដែរ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវកិច្ចសម្ភាសន៍ខាងក្រោមនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម